អដ្ឋកថា ហំសឃាតកភិក្ខុវត្ថុទី ២
រឿង ភិក្ខុ ៥ រូប ៥ រឿង ភិក្ខុសម្លាប់ហង្ស លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកសម្លាប់ ហង្សមួយរូប ត្រាស់ព្រះធម្មទេសនានេះថា ហត្ថសញ្ញតោ ជាដើម ។ បានឮថា សម្លាញ់ពីរនាក់ក្នុងក្រុងសាវត្ថី បានចេញបព្វជ្ជាឧបសម្បទា ក្នុងសម្នាក់ភិក្ខុទាំងឡាយហើយ ដោយច្រើនត្រាច់ទៅរួមគ្នា ។ ថ្ងៃមួយ ភិក្ខុពីររូបនោះ ទៅកាន់ស្ទឹងអចិរវតី ស្រង់ទឹកហើយអាំងកម្តៅ ថ្ងៃ បានឈរនិយាយគ្នាដល់សារាណីយកថា ក្នុងខណៈនោះ ហង្សពីរហើរមក តាមអាកាស ។ ខណៈនោះ ភិក្ខុមួយរូបរើសដុំក្រួសហើយពោលថា ខ្ញុំនឹងផ្ទាត់ភ្នែករបស់ ហង្សមួយ ភិក្ខុមួយរូបទៀតពោលថា លោកគ្មានសមត្ថភាពទេ ភិក្ខុមួយរូប ទៀតពោលថា ភ្នែកខាងនេះលើកទុកចុះ ខ្ញុំនឹងផ្ទាត់ភ្នែកម្ខាងទៀត ភិក្ខុមួយរូប ទៀតពោលថា ភ្នែកខាងនោះ លោកក៏មិនអាចផ្ទាត់ចំដូចគ្នា ភិក្ខុមួយរូបទៀត ពោលថា បើយ៉ាងនោះ ចូរលោកចាំមើល ហើយផ្ទាត់គ្រាប់ក្រួសមួយដុំទៅ អំពីក្រោយហង្ស ហង្សបានឮសំឡេងក្រួស ( ជ្រែកខ្យល់ ) ទើបត្រឡប់ក្រោយ ដើម្បីមើល ខណៈនោះ លោកក៏ផ្ទាត់ដុំក្រួសទីពីរ ត្រូវភ្នែកហង្សម្ខាងធ្លុះទៅ ម្ខាង ហង្សស្រែក ហើយធ្លាក់ទៀបជើងរបស់ភិក្ខុទាំងនោះឯង ។ ភិក្ខុទាំងឡាយ ឈរក្នុងទីនោះៗ ឃើញហើយ ទើបពោលថា អាវុសោ អ្នកបួសក្នុងព្រះពុទ្ធសាសនាធ្វើបាណាតិបាត ឈ្មោះថា ធ្វើកម្មមិនសមគួរ ហើយ នាំភិក្ខុទាំងពីររូបនោះ ទៅគាល់ព្រះតថាគត ។ ព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកធ្វើបាណាតិបាតពិត ឬ កាលលោកក្រាបទូលថា ករុណាព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុ អ្នកបួស ក្នុងសាសនា ដែលជាហេតុនាំសត្វចេញចាកទុក្ខបែបនេះ បានធ្វើហើយ យ៉ាងនេះ ព្រោះហេតុអ្វី បណ្ឌិតក្នុងក