កោកាលិកវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 587

រឿង កោកាលិកភិក្ខុ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុឈ្មោះ កោកាលិកៈ ត្រាស់ព្រះធម្មទេសនានេះថា យោ មុខសញ្ញតោ ជាដើម ។ រឿងមកហើយក្នុងព្រះសូត្រថា កាលនោះឯង ភិក្ខុឈ្មោះកោកាលិកៈ បានទៅគាល់ដោយទីដែលព្រះដ៏មានព្រះភាគប្រថាប់នៅជាដើម ។