ធម្មារាមត្ថេរវត្ថុទី ៤
ក្បាលទី 34 · ទំព័រ 590
បាទព្រះគាថាថា អត្ថំ ធម្មញ្ច ទីបេតិ សេចក្តីថា រមែងសម្តែងអត្ថនៃ ភាសិតផង ធម៌ គឺទេសនាផង ។ បទថា មធុរំ សេចក្តីថា ភាសិតរបស់ភិក្ខុបែបនោះ ឈ្មោះថា ពីរោះ ។ ភិក្ខុណាឲ្យអត្ថតែមួយដល់ព្រម មិនឲ្យព្រះបាលីដល់ព្រម ឲ្យព្រះបាលី តែម្យ៉ាងដល់ព្រម មិនឲ្យអត្ថដល់ព្រម ឬមិនឲ្យទាំងពីរយ៉ាងដល់ព្រម ភាសិត របស់ភិក្ខុនោះ ឈ្មោះថា ជាភាសិតមិនពីរោះឡើយ ។