វិបក្ខសេវកភិក្ខុវត្ថុទី ៥
ក្បាលទី 34 · ទំព័រ 593
បទថា សទ្ធម្មា សេចក្តីថា ភិក្ខុបែបនោះ រមែងមិនវិនាសចាកពោធិបក្ខិយធម៌ ៣៧ ប្រការ និងលោកុត្តរធម៌ ៩ ។ ក្នុងកាលចប់ទេសនា ភិក្ខុនោះតាំងនៅក្នុងអរហត្ត ទេសនាមានប្រយោជន៍ ដល់បុគ្គលប្រជុំគ្នាហើយ ដូច្នេះឯង ។ រឿង ព្រះធម្មារាមត្ថេរ ចប់ ៥ រឿង ភិក្ខុណាមួយ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធភិក្ខុអ្នកសេពគប់ ខុសមួយរូប ត្រាស់ព្រះធម្មទេសនានេះថា សលាភំ នាតិមញ្ញេយ្យ ជាដើម ។