អដ្ឋកថា វិបក្ខសេវកភិក្ខុវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 593

ភិក្ខុដែលជាបក្ខពួកទេវទត្តមួយរូប ជាសម្លាញ់របស់ភិក្ខុ រូបនោះ ភិក្ខុខាងទេវទត្តនោះ ឃើញភិក្ខុជាសម្លាញ់ត្រាច់ទៅបិណ្ឌបាតជាមួយ ភិក្ខុទាំងឡាយ ធ្វើភត្តកិច្ចហើយត្រឡប់មកទើបសួរថា អាវុសោទៅណា ភិក្ខុ ម្ខាងទៀតពោលថា ខ្ញុំទៅកាន់ទីឈ្មោះនោះដើម្បីបិណ្ឌបាត ភិក្ខុដែលជាបក្ខពួក ទេវទត្តពោលថា លោកបានបិណ្ឌបាតហើយឬ ភិក្ខុមួយរូបទៀតពោលថា អើ ខ្ញុំបានហើយ ភិក្ខុខាងទេវទត្តពោលថា ក្នុងទីនេះឯងពួកខ្ញុំមានលាភ និង សក្ការៈជាច្រើន សូមលោកនៅក្នុងទីនេះឯងត្រឹម ២-៣ ថ្ងៃចុះ ។ លោកនៅក្នុងទីនោះ ២-៣ ថ្ងៃតាមពាក្យរបស់ភិក្ខុនោះហើយ ទើបទៅ កាន់លំនៅរបស់ខ្លួន ។ គ្រានោះ ភិក្ខុទាំងឡាយក្រាបទូលរឿងនោះដល់ព្រះសាស្តា ថា បពិត្រព្រះអង្គ ភិក្ខុនេះបរិភោគលាភសក្ការៈ ដែលកើតឡើងដល់ ទេវទត្ត ភិក្ខុនេះជាបក្ខពួករបស់ទេវទត្ត ។ ព្រះសាស្តាឲ្យហៅភិក្ខុនោះមកហើយត្រ ាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកធ្វើយ៉ាងនោះឬ ភិក្ខុនោះពោលថា ករុណាព្រះអង្គ ខ្ញុំព្រះអង្គអាស្រ័យភិក្ខុកំលោះមួយរូប នៅក្នុងទីនោះ ២-៣ ថ្ងៃ តែខ្ញុំព្រះអង្គមិនបានគាប់ចិត្តក្នុងលទ្ធិរបស់ទេវទត្តទេ ។ គ្រានោះ ព្រះសាស្តាត្រាស់ថា អ្នកមិនគាប់ចិត្តក្នុងលទ្ធិទេវទត្តក៏ពិត តែអ្នកត្រាច់ទៅ ហាក់បីដូចគាប់ចិត្តនឹងលទ្ធិរបស់ជនដែលអ្នកជួបហើយនោះ ឯង អ្នកធ្វើយ៉ាងនេះ ក្នុងឥឡូវនេះក៏មិនមែន សូម្បីក្នុងកាលមុន អ្នកក៏ធ្លាប់ បែបនេះដូចគ្នា ។ កាលភិក្ខុទាំងឡាយទូលអារាធនាថា បពិត្រព្រះអង្គ ក្នុង ឥឡូវនេះ ពួកខ្ញុំព្រះអង្គឃើញភិក្ខុនេះដោយខ្លួនឯងហើយ តែក្នុងកាលមុន ភិក្ខុនេះគាប់ចិត្តក្នុងលទ្ធិរបស់អ្នកណាត្រាច់ទៅ សូមទ្រង់ត្រាស់ប្រាប់ដល់ខ្ញុំ ព្រះអង្គចុះ ទើបទ្រង់