បញ្ចគ្គទាយកព្រាហ្មណវត្ថុទី ៦

ក្បាលទី 34 · ទំព័រ 597

រឿង បញ្ចគ្គទាយកព្រាហ្មណ៍ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រាហ្មណ៍ឈ្មោះ បញ្ចគទាយកៈ ត្រាស់ព្រះធម្មទេសនានេះថា សព្វសោ នាមរូបស្មឹ ជាដើម ។ បានឮមកថា ព្រាហ្មណ៍នោះរមែងថ្វាយទានឈ្មោះខេត្តគ្គៈ ក្នុងពេលនៃ ស្រូវដែលច្រូតស្រេចហើយនោះឯង ក្នុងពេលដែលជញ្ជូនស្រូវដាក់លាន ក៏ ថ្វាយទានឈ្មោះខលគ្គៈ ក្នុងពេលបោកបែន ក៏ថ្វាយទានឈ្មោះខលភណ្ឌគ្គៈ ក្នុងពេលអង្ករចូលក្នុងឆ្នាំង ក៏ថ្វាយទានឈ្មោះឧក្ខលិកគ្គៈ ក្នុងពេលដែលដួស បាយដាក់ភាជនៈ ក៏ថ្វាយទានឈ្មោះបាដិគ្គៈ ព្រាហ្មណ៍រមែងថ្វាយទានដ៏លើស ៥ យ៉ាងនេះ ។