អដ្ឋកថា បញ្ចគ្គទាយកព្រាហ្មណវត្ថុទី ៦
ព្រាហ្មណ៍នោះ ឈ្មោះថាមិនទាន់ឲ្យដល់បដិគ្គាហកដែលមកដល់ ហើយ មិនបរិភោគ ព្រោះហេតុនោះ ទើបព្រាហ្មណ៍បានឈ្មោះថា បញ្ចគ្គទាយកនោះឯង ។ ព្រះសាស្តាឃើញឧបនិស្ស័យផលទាំង ៣ របស់ព្រាហ្មណ៍នោះ និង ព្រាហ្មណី ទើបយាងទៅក្នុងពេលបរិភោគរបស់ព្រាហ្មណ៍ ហើយទ្រង់ឈរ ប្រថាប់ត្រង់ទ្វារ ។ ព្រាហ្មណ៍នោះ អង្គុយបែរមុខទៅខាងក្នុងផ្ទះ បរិភោគ ត្រង់មាត់ទ្វារ គាត់មិនឃើញព្រះសាស្តាប្រថាប់ឈរត្រង់ទ្វារឡើយ ។ ចំណែកព្រាហ្មណី កំពុងអង្គាសព្រាហ្មណ៍ ឃើញព្រះសាស្តា គិតថា ព្រាហ្មណ៍នេះថ្វាយទានដ៏ប្រសើរក្នុងឋានៈទាំង ៥ ហើយទើបបរិភោគ ឥឡូវនេះ ព្រះសមណគោតម យាងមកប្រថាប់ឈរត្រង់ទ្វារ បើព្រាហ្មណ៍ឃើញព្រះសមណ គោតមហើយ នឹងនាំភត្តរបស់ខ្លួនទៅថ្វាយ អញមិនអាចចម្អិនដើម្បី គាត់ទៀត ។ ហើយនាងគិតទៀតថា ព្រាហ្មណ៍នេះកុំបីឃើញព្រះសមណគោតម ដោយអាការយ៉ាងនេះ ទើបបែរខ្នងឲ្យព្រះសាស្តា បានឈរបាំងព្រះសាស្តា អំពីក្រោយព្រាហ្មណ៍នោះ ដូចបាំងព្រះចន្ទពេញបូណ៌មីដោយបាតដៃ ដូច្នោះ ។ ព្រាហ្មណីឈរយ៉ាងនោះឯង ហើយក៏ឆ្មៀងមើលព្រះសាស្តាដោយកន្ទុយភ្នែក ព្រោះគិតថា ព្រះសាស្តាយាងទៅហើយឬនៅហ្ន៎ ។ ព្រះសាស្តា បានប្រថាប់ឈរត្រង់ទីដដែលនោះឯង ចំណែកព្រាហ្មណី មិនបានពោលថា សូមទ្រង់និមន្តប្រោសសត្វខាងមុខចុះ ព្រោះខ្លាចព្រាហ្មណ៍ ឮ តែនាងថយទៅពោលតិចៗ ថា សូមទ្រង់និមន្តទៅប្រោសសត្វខាងមុខចុះ ។ ព្រះសាស្តាគ្រវីព្រះសីសៈ ដោយអាការដែលទ្រង់សម្តែងថា តថាគត មិនទៅ កាលព្រះសម្ពុទ្ធដែលជាទីគោរពរបស់សត្វលោក ទ្រង់គ្រវីសីសៈដោយ អាការសម្តែងថា តថាគតមិនទៅ នាងមិនអាចទប់បាន ទើបសើចខ្លាំងឡើង ខណៈនោះ ព្រះសាស្តាទ្រង់បញ្ចេញរស្មីទៅត្រង់ជញ្ជាំងផ្ទះ ព្រាហ្មណ៍អង្គុយ បែរខ្នង