អដ្ឋកថា សម្ពហុលភិក្ខុវត្ថុទី ៧

ក្បាលទី 34 · ទំព័រ 603

កាលនោះ ព្រះដ៏មានព្រះភាគទ្រង់អនុមោទនាជាពិសេស ប្រទាននូវ សាធុការដល់លោក ក្នុងកាលចប់សរភញ្ញថា សាធុ សាធុ ភិក្ខុ ។ ភុម្មដ្ឋកទេវតា នាគ និងគ្រុឌស្តាប់សាធុការ ដែលព្រះសាស្តាប្រទាន ហើយបានឲ្យសាធុការហើយ សំឡេងសាធុការតែមួយ មានហើយរហូតដល់ ព្រហ្មលោកយ៉ាងនេះដោយប្រការដូច្នេះ ។ ក្នុងខណៈនោះ សូម្បីទេវតាដែល អាស្រ័យនៅក្នុងផ្ទះរបស់មហាឧបាសិកា ដែលជាញោមស្រីរបស់ព្រះថេរៈក្នុង កុររឃរនគរក្នុងទីចម្ងាយប្រមាណ ១២០ យោជន៍ អំពីជេតពនមហាវិហារ បានឲ្យសាធុការ ដោយសំឡេងដ៏ខ្លាំងហើយ ។ កាលនោះ មហាឧបាសិកា សួរទេវតានោះថា អ្នកណាឲ្យសាធុការ ទេវតាពោលថា នែប្អូនស្រី គឺខ្ញុំ ឧបាសិកាសួរថា អ្នកជាអ្នកណា ទេវតាពោលថា ខ្ញុំជាទេវតា អាស្រ័យនៅក្នុង ផ្ទះរបស់នាង ឧបាសិកាពោលថា ក្នុងកាលមុននេះ អ្នកមិនបានឲ្យ សាធុការដល់ខ្ញុំ ហេតុអ្វី ទើបថ្ងៃនេះបានឲ្យ ទេវតាពោលថា ខ្ញុំមិនបានឲ្យ សាធុការដល់នាងទេ ឧបាសិកាពោលថា បើដូច្នោះ អ្នកឲ្យសាធុការដល់ នរណា ទេវតាពោលថា ខ្ញុំឲ្យដល់ព្រះសោណកុដិកណ្ណត្ថេរដែលជាកូនរបស់ នាង ឧបាសិកាពោលថា កូនរបស់ខ្ញុំធ្វើអ្វី ទេវតាពោលថា ក្នុងថ្ងៃនេះ កូន របស់នាង នៅក្នុងព្រះគន្ធកុដិជាមួយព្រះសាស្តា ហើយសម្តែងធម៌ដល់ព្រះសាស្តា ព្រះសាស្តាទ្រង់ស្តាប់ធម៌បុត្ររបស់នាងហើយ ទ្រង់ជ្រះថ្លា ទើប ប្រទានសាធុការ ព្រោះហេតុនោះ ទើបខ្ញុំឲ្យសាធុការដល់ព្រះថេរៈនោះ ក៏ ព្រោះទទួលសាធុការរបស់ព្រះសម្មាសម្ពុទ្ធ ទើបកើតសាធុការតែមួយដូចគ្នា