បញ្ចសតភិក្ខុវត្ថុទី ៨
ក្បាលទី 34 · ទំព័រ 618
រឿង ភិក្ខុ ៥០០ រូប លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុប្រមាណ ៥ រយរូប ត្រាស់ព្រះធម្មទេសនានេះថា វស្សិកា វិយ ប្ផុានិ ជាដើម ។ បានឮមកថា ភិក្ខុទាំងនោះរៀនកម្មដ្ឋាន ក្នុងសម្នាក់របស់ព្រះសាស្តា បំពេញសមណធម៌ក្នុងព្រៃ ឃើញផ្កាម្លិះរីកហើយអំពីព្រលឹម ជ្រុះចាកទងក្នុង ពេលល្ងាច ទើបនាំគ្នាព្យាយាម ដោយសង្ឃឹមថា ពួកយើងនឹងរួចផុតចាក កិលេស មានរាគៈជាដើម ឲ្យបានមុនផ្កាទាំងឡាយដែលជ្រុះចាកទង ។