អដ្ឋកថា បញ្ចសតភិក្ខុវត្ថុទី ៨
ក្បាលទី 34 · ទំព័រ 618
ព្រះសាស្តា ទ្រង់ប្រមើលមើលភិក្ខុទាំងនោះហើយត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ធម្មតាភិក្ខុគប្បីព្យាយាមដើម្បីរួចផុតចាកទុក្ខឲ្យបាន ដូចផ្កាដែល ជ្រុះចាកទងដូច្នោះ ប្រថាប់គង់ត្រង់ព្រះគន្ធកុដិនោះឯង ទ្រង់បញ្ចេញព្រះរស្មី ទៅហើយ ត្រាស់ព្រះគាថានេះថា វស្សិកា វិយ បុប្ផនិ មទ្ទវានិ បមុញ្ចតិ ឯវំ រាគញ្ច ទោសញ្ច វិប្បមុព្ចោថ ភិក្ខវោ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីជម្រុះរាគៈ និង ទោសៈចេញ ដូចម្លិះជម្រុះផ្កា ម្លិះទាំងឡាយដែលស្វិត ហើយ ដូច្នោះ ។ សេចក្តីអធិប្បាយ ផ្កាម្លិះ ឈ្មោះថា វស្សិកា ក្នុងព្រះគាថានោះ ។ បទថា មទ្ទវានិ ប្រែថា ក្រៀមស្វិតហើយ លោកអធិប្បាយថា ផ្កាម្លិះ