សន្តកាយត្ថេរវត្ថុទី ៩

ក្បាលទី 34 · ទំព័រ 619

រមែងជម្រុះនូវផ្កាដែលរីកហើយ កាលពីម្សិលមិញ ក្នុងថ្ងៃរះឡើង ជាផ្កាចាស់ ឲ្យជ្រុះចាកទង យ៉ាងណា អ្នកទាំងឡាយ ក៏ចូរជម្រុះនូវទោសទាំងឡាយ មានរាគៈជាដើមនោះចុះ ។ ក្នុងកាលចប់ទេសនា ភិក្ខុទាំងអស់តាំងនៅក្នុង អរហត្តហើយ ដូច្នេះឯង ។ រឿងភិក្ខុ ៥០០ រូប ចប់ ៥ រឿង ព្រះសន្តកាយត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះសន្តកាយត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា សន្តកាយោ ជាដើម ។