អដ្ឋកថា សន្តកាយត្ថេរវត្ថុទី ៩

ក្បាលទី 34 · ទំព័រ 619

បានឮថា ឈ្មោះថា ការឆ្គាំឆ្គងដៃ និងជើងរបស់ព្រះថេរៈនោះមិនមាន ឡើយ លោកជាអ្នកវៀរចាកការទម្រន់កាយ ជាអ្នកមានអត្តភាពស្ងប់ ។ បានឮថា ព្រះថេរៈនោះមកពីកំណើតរាជសីហ៍ ។ បានឮថា រាជសីហ៍ ទាំងឡាយ កាន់យកអាហារក្នុងថ្ងៃមួយហើយ ចូលទៅកាន់គុហាប្រាក់ គុហា មាស គុហាកែវមណី គុហាកែវបវាឡ គុហាណាមួយដេកត្រង់លំអិតនៃមនោសិលា និងហរតាលអស់ ៧ ថ្ងៃ ។ ក្នុងថ្ងៃទី ៧ ក្រោកឡើងហើយ ពិនិត្យ មើលទីដែលខ្លួនដេកហើយ បើឃើញថាលម្ហិតនៃមនោសិលា និងហរតាល ខ្ចាត់ខ្ចាយរាត់រាយហើយ ព្រោះភាពដែលកន្ទុយ ត្រចៀក ឬជើងដែលខ្លួន កម្រើកហើយ គិតថា ការធ្វើបែបនេះមិនសមគួរដល់ជាតិ ឬគោត្ររបស់អ្នក ហើយក៏ដេកអត់អាហារ ៧ ថ្ងៃទៀត តែកាលមិនមានលំអិតទាំងឡាយខ្ចាត់ខ្ចាយ ទៅ ទើបគិតថា ការធ្វើបែបនេះសមគួរដល់ជាតិ និងគោត្ររបស់អ្នក ដូច្នេះហើយ ក៏ចេញចាកទីអាស្រ័យពត់កាយ សម្លឹងមើលទិសទាំងឡាយ បន្លឺសីហនាទ ៣ ដង ហើយក៏ចេញទៅរកស៊ី ។ ភិក្ខុនេះមកហើយ ដោយ កំណើតរាជសីហ៍បែបនេះ ។ ភិក្ខុទាំងឡាយ ឃើញការប្រព្រឹត្តរេបោរយផ្លូវកាយរបស់លោក ទើប ក្រាបទូលដល់ព្រះសាស្តាថា បពិត្រព្រះអង្គ ភិក្ខុដូចព្រះសន្តកាយត្ថេរ ពួកខ្ញុំ ព្រះអង្គមិនធ្លាប់ឃើញឡើយ ការឆ្គាំឆ្គងដៃ ឆ្គាំឆ្គងជើង ឬការច្រអូសកាយរបស់ ភិក្ខុនេះ ក្នុងទីនៃភិក្ខុនេះអង្គុយហើយ មិនមាន ។ ព្រះសាស្តាស្តាប់ពាក្យនោះហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាភិក្ខុគប្បីជាអ្នកស្ងប់ទ្វារទាំងឡាយ មានកាយទ្វារជាដើមដោយពិត ដូច សន្តកាយត្ថេរ ដូច្នោះ ដូច្នេះហើយ ត្រាស់ព្រះគាថានេះថា សន្តកាយោ សន្តវាចោ សន្តមនោ សុសមាហិតោ វន្តលោកាមិសោ ភិក្ខុ ឧបសន្តោតិ វុច្ចតិ ។