នង្គលកុលត្ថេរវត្ថុទី ១០
ក្បាលទី 34 · ទំព័រ 622
រឿង ព្រះនង្គលកូដត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះនង្គលកូដត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា អត្តនា ចោទយត្តានំ ជាដើម ។ បានឮថា បុរសទុគ៌តម្នាក់ ធ្វើការស៊ីឈ្នួលឲ្យជនដទៃចិញ្ចឹមជីវិត ។ ភិក្ខុ មួយរូប ឃើញបុរសនោះស្លៀកសំពត់ចាស់លីនង្គ័លដើរទៅ ទើបពោលយ៉ាង នេះថា បើអ្នកបួស មិនប្រសើរជាងការរស់នៅបែបនេះឬ បុរសទុគ៌តពោល ថា អ្នកណានឹងឲ្យខ្ញុំដែលមានសភាពយ៉ាងនេះបួស ភិក្ខុពោលថា បើអ្នកបួស អាត្មានឹងបំបួស បុរសទុគ៌តពោលថា សាធុ បើលោកម្ចាស់ឲ្យខ្ញុំបួស ខ្ញុំនឹង បួស ។