អដ្ឋកថា នង្គលកុលត្ថេរវត្ថុទី ១០

ក្បាលទី 34 · ទំព័រ 622

គ្រានោះ ព្រះថេរៈនាំបុរសនោះចូលទៅកាន់វត្តជេតពន ហើយឲ្យងូតទឹក ដោយដៃខ្លួនឯង ឲ្យសម្រាកត្រង់រោងហើយ ឲ្យបួស ឲ្យបុរសនោះទុកដាក់ នង្គ័ល មួយអន្លើដោយសំពត់ចាស់ ដែលគាត់ស្លៀកត្រង់មែកឈើក្បែរ រោងនោះឯង ក្នុងកាលឲ្យឧបសម្បទា លោកបានប្រាកដឈ្មោះថា នង្គលកូដត្ថេរនោះឯង ។ ព្រះនង្គលកូដត្ថេរនោះ អាស្រ័យលាភសក្ការៈដែលកើតឡើងដើម្បីព្រះ សម្ពុទ្ធទាំងឡាយចិញ្ចឹមជីវិត អផ្សុកឡើងហើយ កាលមិនអាចបន្ទោបង់បាន ទើបសម្រេចចិត្តថា ឥឡូវនេះ អញនឹងស្លៀកដណ្តប់កាសាវព្រស្តទាំងឡាយ ដែលគេឲ្យដោយសទ្ធា ដូច្នេះហើយ ក៏ទៅកាន់គល់ឈើ ឲ្យឱវាទខ្លួនឯង ដោយខ្លួនឯងថា ឯងមិនមានហិរិ មិនមានឱត្តប្បៈ ឯងចង់ស្លៀកដណ្តប់សំពត់ ដាច់ដាចនេះ សឹកទៅធ្វើការស៊ីឈ្នួលចិញ្ចឹមជីវិតឬ ។ កាលលោកទូន្មានខ្លួន យ៉ាងនោះឯង ចិត្តដល់នូវភាពជាធម្មជាតស្រាល ប្រាសចាកអផ្សុកហើយ ។ លោកត្រឡប់មកហើយ កន្លងមក ២-៣ ថ្ងៃ ក៏អផ្សុកទៀត ទើបទូន្មាន ខ្លួនយ៉ាងនោះឯង លោកប្រែចិត្តបានទៀត ក្នុងកាលអផ្សុកកើតឡើង លោក ទៅក្នុងទីនោះហើយ ទូន្មានខ្លួនដោយទំនងនេះឯង ។ គ្រានោះ ភិក្ខុទាំងឡាយឃើញលោកទៅក្នុងទីនោះរឿយៗ ទើបសួរថា នង្គលកូដត្ថេរ ហេតុអ្វី ទើបលោកទៅក្នុងទីនោះ ព្រះថេរៈឆ្លើយថា ខ្ញុំទៅកាន់ សម្នាក់អាចារ្យ ដូច្នេះហើយ កន្លងមក ២-៣ ថ្ងៃបុណ្ណោះ ក៏សម្រេចអរហត្តផល ។ ភិក្ខុទាំងឡាយ កាលធ្វើនូវការលលេង ទើបពោលថា នង្គលកូដៈ ផ្លូវ ត្រាច់ទៅរបស់លោក ហាក់ដូចជារកស្នាមមិនបាន ប្រហែលជាលោកមិនទៅកាន់ សម្នាក់របស់អាចារ្យទៀតទេដឹង ព្រះថេរៈពោលថា យ៉ាងនោះឯងលោក ម្ចាស់ កាលកិលេសជាគ្រឿងជាប់ជំពាក់នៅមាន ខ្ញុំបានទៅហើយ តែឡូវនេះ កិលេសជាគ្រឿងជាប់ជំពាក់ខ្ញុំកាត់បានហើយ ព្រោះដូច្នោះ