វក្កលិត្ថេរវត្ថុទី ១១
ក្បាលទី 34 · ទំព័រ 626
រឿង ព្រះវក្កលិត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធព្រះវក្កលិត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា បមោជ្ជពហុលោ ភិក្ខុ ជាដើម ។ បានឮថា ព្រះវក្កលិត្ថេរនោះ កើតក្នុងត្រកូលព្រាហ្មណ៍ នាក្រុងសាវត្ថី ចម្រើនវ័យហើយ ឃើញព្រះតថាគតយាងចូលទៅដើម្បីបិណ្ឌបាត សម្លឹងព្រះ សរីរសម្បត្តិរបស់ព្រះសាស្តាហើយ មិនឆ្អែតដោយការឃើញព្រះសរីរសម្បត្តិ ទើបបព្វជ្ជាក្នុងសម្នាក់ព្រះសាស្តា ដោយតាំងចិត្តថា អញនឹងបានឃើញព្រះដ៏ មានព្រះភាគជានិច្ចកាលដោយឧបាយនេះ ដូច្នេះហើយ ក៏ឈរក្នុងទីដែលខ្លួន ឈរ ដែលអាចឃើញព្រះទសពលបាន លះកិច្ចវត្តទាំងឡាយ មានការ ស្វាធ្យាយ និងមនសិការកម្មដ្ឋានជាដើម ត្រាច់មើលព្រះសាស្តា ។