អដ្ឋកថា វក្កលិត្ថេរវត្ថុទី ១១
ព្រះសាស្តាទ្រង់រង់ចាំការចាស់ក្លានៃញាណរបស់លោក ទើបមិនត្រាស់ អ្វីឡើយ លុះទ្រង់ជ្រាបថា ឥឡូវនេះ ញាណរបស់លោកចាស់ក្លាហើយ ទើប ត្រាស់ឱវាទថា វក្កលិ ប្រយោជន៍អ្វីរបស់អ្នកដោយការមើលកាយស្អុយនេះ ម្នាលវក្កលិ បុគ្គលណាឃើញធម៌ បុគ្គលនោះ ឈ្មោះថា ឃើញតថាគត បុគ្គលណាឃើញតថាគត បុគ្គលនោះ ឈ្មោះថា ឃើញធម៌ ។ ព្រះវក្កលិនោះ កាលព្រះសាស្តាទូន្មានហើយយ៉ាងនោះ ក៏មិនអាចលះ នូវការមើលព្រះសាស្តាទៅក្នុងទីដទៃបានឡើយ ។ កាលនោះ ព្រះសាស្តា ទ្រង់ព្រះតម្រិះថា ភិក្ខុនេះមិនបាននូវការសង្វេគ នឹងមិនបានត្រាស់ដឹង កាល វស្សូបនាយិកសម័យជិតចូលមកហើយ ទើបយាងទៅកាន់ក្រុងរាជគ្រឹះ ក្នុង ថ្ងៃចូលវស្សា ទ្រង់បណ្តេញព្រះវក្កលិដោយព្រះតម្រាស់ថា វក្កលិ ចូរអ្នកចៀស ចេញទៅ ព្រះថេរៈគិតថា ព្រះសាស្តាមិនត្រាស់ជាមួយអញ មិនអាចតាំងនៅក្នុង ទីចំពោះព្រះភក្ត្រព្រះសាស្តាបាន អស់ត្រីមាស ទើបគិតថា ប្រយោជន៍អ្វី របស់អញដោយជីវិត អញនឹងឲ្យខ្លួនធ្លាក់ពីលើភ្នំចុះ ដូច្នេះហើយ ទើបឡើង ទៅកាន់ភ្នំគិជ្ឈកូដ ។ ព្រះសាស្តា ទ្រង់ជ្រាបការហត់នឿយរបស់ព្រះថេរៈហើយ ទ្រង់ព្រះតម្រិះថា ភិក្ខុនេះបើមិនបាននូវការលួងលោមអំពីសំណាក់របស់តថាគត គប្បីញ៉ាំងឧបនិស្ស័យនៃមគ្គ និងផលឲ្យវិនាស ទើបទ្រង់បញ្ចេញព្រះរស្មីទៅ ហើយ ដើម្បីបង្ហាញព្រះកាយឲ្យប្រាកដ ។ លំដាប់នោះ តាំងអំពីកាលលោកឃើញព្រះសាស្តាហើយ សេចក្តីសោក សូម្បីច្រើនដល់ម្លោះ ក៏បាត់ទៅហើយ ។ ព្រះសាស្តា ហាក់ដូចជាញ៉ាំងស្រះ ដែលរីងស្ងួតឲ្យពេញដោយទឹក ដើម្បីទ្រង់ញ៉ាំងបីតិ និងបាមោជ្ជដ៏មានកម្លាំង ឲ្យកើតដល់ព្រះថេរៈ ទើបត្រាស់ព្រះគាថានេះថា បមោជ្ជពហុលោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ អធិគច្ឆេ បទំ សន្តំ សង្ខា