សុមនសាមណេរវត្ថុទី ១២)
ក្បាលទី 34 · ទំព័រ 629
រឿង សុមនសាមណេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងបុព្វារាម ទ្រង់ប្រារព្ធសុមនសាមណេរ ត្រាស់ព្រះធម្មទេសនានេះថា យោ ហវេ ជាដើម ។ អនុបុព្វីកថា ក្នុងរឿងនោះ មានដូចតទៅនេះ សេចក្តីពិស្តារថា ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ កុលបុត្រម្នាក់ ឃើញព្រះសាស្តាទ្រង់តាំងភិក្ខុមួយរូប ទុកក្នុងតំណែងឯតទគ្គៈ លើសភិក្ខុទាំងឡាយខាងមានទិព្វចក្ខុ ក្នុងកណ្តាលបរិស័ទ ៤ ប្រាថ្នាសម្បត្តិ នោះទើបនិមន្តព្រះសាស្តា ថ្វាយទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានអស់ ៧ ថ្ងៃ ហើយតាំងសេចក្តីប្រាថ្នាថា បពិត្រព្រះអង្គ ខ្ញុំព្រះអង្គគប្បីជាកំពូលជាង ភិក្ខុទាំងឡាយអ្នកមានទិព្វចក្ខុ ក្នុងព្រះសាសនារបស់ព្រះពុទ្ធអង្គណាមួយក្នុង អនាគត ។