អដ្ឋកថា ព្រាហ្មណវគ្គទី ២៦
កាល ពោលពាក្យណាមួយ ក៏ពោលពាក្យប្រកបចំពោះដោយវាទៈថា ព្រះអរហន្ត បុណ្ណោះ បណ្តាភិក្ខុទាំងនោះ ភិក្ខុជាបុថុជ្ជនគិតថា ព្រាហ្មណ៍នេះសម្គាល់ក្នុង ពួកយើងថាជាព្រះអរហន្ត ភិក្ខុដែលជាព្រះខីណាស្រពគិតថា ព្រាហ្មណ៍ដឹងភាព ដែលពួកយើងជាព្រះខីណាស្រព ភិក្ខុទាំងឡាយនោះ ប្រព្រឹត្តរង្កៀសយ៉ាងនេះ ទើបមិនទៅកាន់ផ្ទះរបស់ព្រាហ្មណ៍នោះ គាត់ទោមនស្សគិតថា ហេតុអ្វីហ្ន៎ ទើប លោកម្ចាស់មិននិមន្តមក ទៅកាន់វិហារថ្វាយបង្គំព្រះសាស្តា ក្រាបទូលសេចក្តី នោះ ព្រះសាស្តាត្រាស់ហៅភិក្ខុទាំងឡាយមកហើយ ត្រាស់សួរថា ម្នាលភិក្ខុ ទាំងឡាយ សេចក្តីនោះដូចម្តេច កាលភិក្ខុទាំងនោះក្រាបទូលសេចក្តីនោះហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកត្រេកអរនឹងវាទៈថាជាព្រះអរហន្ត ឬ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គ ខ្ញុំព្រះអង្គមិនត្រេកអរទេ ព្រះសាស្តា ត្រាស់ថា បើដូច្នោះ ពាក្យនោះ គ្រាន់តែជាពាក្យពោលដោយការជ្រះថ្លារបស់ មនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវអាបត្តិព្រោះការពោល ដោយសេចក្តីជ្រះថ្លាឡើយ ម្យ៉ាងទៀត សេចក្តីស្រឡាញ់ក្នុងព្រះអរហន្តទាំងឡាយរបស់ព្រាហ្មណ៍ មានប្រមាណក្រៃលែង ហេតុនោះសូម្បីពួកអ្នកកាត់ ក្រសែតណ្ហា ហើយសម្រេចអរហត្តនោះឯងគួរ ដូច្នេះហើយ កាលទ្រង់សម្តែង ធម៌ ទើបត្រាស់ព្រះគាថានេះថា ឆិន្ទ សោតំ បរក្កម្ម កាមេ បនូទ ព្រាហ្មណ សង្ខារានំ ខយំ ញត្វា អកតញ្ញូសិ ព្រាហ្មណ ។