អដ្ឋកថា (បសាទពហុលព្រាហ្មណវត្ថុទី ១
ក្បាលទី 34 · ទំព័រ 2
អ្នកទាំងឡាយ ចូរមកមើលលោកនេះ ដ៏ត្រកាល ដូចរាជរថ ជន ពាលទាំងឡាយ រមែងលិចលង់ ក្នុងលោកណា សេចក្តីជាប់ជំពាក់ ក្នុង លោកនោះ រមែងមិនមាន ដល់ជនជាបណ្ឌិតទាំងឡាយដែលដឹងច្បាស់ទេ ។ បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះឲ្យភ្លឺច្បាស់ ដូចព្រះចន្រ្ទរះផុតចាកពពក ។