សម្ពហុលភិក្ខុវត្ថុទី ២
ក្បាលទី 34 · ទំព័រ 661
រឿង ភិក្ខុច្រើនរូប លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុច្រើនរូប ត្រាស់ព្រះធម្មទេសនានេះថា យទា ទ្វយេសុ ធម្មេសុ ជាដើម ។ ថ្ងៃមួយ ភិក្ខុនៅក្នុងទិសប្រមាណ ៣០ រូប មកថ្វាយបង្គំព្រះសាស្តា ហើយ អង្គុយ ។ ព្រះសារីបុត្តត្ថេរ ឃើញឧបនិស្ស័យនៃព្រះអរហត្តរបស់ ភិក្ខុទាំងនោះហើយ ចូលទៅគាល់ព្រះសាស្តា ឈរទូលសួរបញ្ញានេះថា បពិត្រព្រះអង្គ ធម៌ទាំងឡាយដែលទ្រង់ត្រាស់ហៅថា ធម៌ ២ ប្រការ ធម៌ ២ ប្រការដូច្នោះ តើធម៌ ២ ប្រការនេះ ដូចម្តេចហ្ន៎ ។