អដ្ឋកថា មារវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 662

រឿង ភិក្ខុច្រើនរូប ចប់ ៥ រឿង មារ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធមារ ត្រាស់ព្រះ ធម្មទេសនានេះថា យស្ស បរំ អបរំ វា ជាដើម ។ បានឮថា ថ្ងៃមួយ មារនោះកាឡាខ្លួនជាបុរសម្នាក់ ចូលទៅគាល់ព្រះសាស្តា ហើយទូលសួរថា បពិត្រព្រះអង្គ ទីដែលទ្រង់ត្រាស់ថា ត្រើយៗ អ្វីហ្ន៎ ឈ្មោះថា ត្រើយនោះ ព្រះសាស្តាទ្រង់ជ្រាបថា នេះជាមារ ទើបត្រាស់ ថា ម្នាលមារមានចិត្តបាប ប្រយោជន៍អ្វីរបស់អ្នកដោយត្រើយ ត្រើយនោះ បុគ្គលទាំងឡាយ ដែលមានរាគៈទៅប្រាសហើយគប្បីដល់ ដូច្នេះហើយត្រ ាស់ព្រះគាថានេះថា យស្ស បរំ អបរំ វា បរាបរំ ន វិជ្ជតិ វីតទ្ទរំ វិសញ្ញុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។ ត្រើយក្តី មិនមែនត្រើយក្តី ត្រើយ និងទីមិនមែនត្រើយក្តី មិនមានដល់បុគ្គលណា ( សេចក្តីប្រកាន់អាយតនៈ មិន មានដល់បុគ្គលណា ) តថាគតហៅបុគ្គលនោះ ដែលជា អ្នកមានសេចក្តីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាក កិលេស ថាជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ អាយតនៈដែលប្រព្រឹត្តទៅក្នុងខាងក្នុង ៦ ឈ្មោះថា បរំ ក្នុងព្រះគាថា នោះ ។ អាយតនៈដែលមានខាងក្រៅ ៦ ឈ្មោះថា អបរំ ។ អាយតនៈទាំង ពីរនោះ ឈ្មោះថា បរាបរំ ។ បទថា ន វិជ្ជតិ សេចក្តីថា ត្រើយ និងមិនមែនត្រើយទាំងអស់នោះ មិនមានដល់បុគ្គលណា ព្រោះការមិនមានការប្រកាន់ថា អញ ឬរបស់អញ តថាគតហៅបុគ្គលនោះ ដែលឈ្មោះថា មានសេចក្តីក្រវល់ក្រវាយទៅប្រាស ហើយ ព្រោះដែលទៅប្រាសនៃសេចក្តីក្រវល់ក្រវាយ គឺកិលេសទាំងឡាយ បុគ្គលប្រាសចាកកិលេសទាំងពួងបានហើយ ថាជាព្រាហ្មណ៍ ។