អញ្ញតរព្រាហ្មណវត្ថុទី ៤
ក្បាលទី 34 · ទំព័រ 664
រឿង ព្រាហ្មណ៍ម្នាក់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រាហ្មណ៍ម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា ឈាយឹ ជាដើម ។ បានឮថា ព្រាហ្មណ៍នោះគិតថា ព្រះសាស្តាហៅសាវ័ករបស់ព្រះអង្គថា ព្រាហ្មណ៍ ចំណែកអញក៏ជាព្រាហ្មណ៍ដោយជាតិ និងគោត្រ ការដែលព្រះអង្គ ត្រាស់ហៅអញយ៉ាងនោះដែរក៏គួរ គាត់ចូលទៅគាល់ព្រះសាស្តា ទូលសួរ សេចក្តីនោះហើយ ។