អដ្ឋកថា អញ្ញតរព្រាហ្មណវត្ថុទី ៤

ក្បាលទី 34 · ទំព័រ 664

ព្រះសាស្តាត្រាស់ថា តថាគតមិនបានហៅបុគ្គលថាព្រាហ្មណ៍ដោយហេតុ ត្រឹមតែជាតិ និងគោត្រ តែតថាគតហៅបុគ្គលដែលសម្រេចប្រយោជន៍ដ៏ឧត្តម នោះបុណ្ណោះ ថាជាព្រាហ្មណ៍ ដូច្នេះហើយ ត្រាស់ព្រះគាថានេះថា ឈាយឹ វិរជមាសីនំ កតកិច្ចំ អនាសវំ ឧត្តមត្ថំ អនុប្បត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។ តថាគតហៅបុគ្គលអ្នកចម្រើនឈាន មានធូលី គឺកាមអស់ ហើយ អ្នកអង្គុយនៅឯកឯង អ្នកមានសោឡសកិច្ចធ្វើស្រេច ហើយ មិនមានអាសវៈ ដល់នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ដោយលំដាប់ហើយនោះ ថាជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា ឈាយឹ ជាដើម សេចក្តីថា តថាគតហៅ បុគ្គលដែលសម្លឹងដោយឈាន ២ យ៉ាង ដែលប្រាសចាកធូលី ដោយធូលី