អានន្ទត្ថេរវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 665

គឺកាម នៅតែឯកឯងក្នុងព្រៃ ឈ្មោះថា ជាអ្នកមានកិច្ចដែលធ្វើហើយ ព្រោះ កិច្ច ១៦ ដែលខ្លួនធ្វើដោយមគ្គ ៤ ហើយ ឈ្មោះថា ជាអ្នកមិនមានអាសវៈ ព្រោះមិនមានអាសវៈទាំងឡាយ សម្រេចប្រយោជន៍ដ៏ឧត្តម គឺអរហត្តហើយ ថាជាព្រាហ្មណ៍ ។ ក្នុងកាលចប់ទេសនា ព្រាហ្មណ៍នោះតាំងនៅក្នុងសោតាបត្តិផលហើយ ទេសនាបានជាប្រយោជន៍ដល់ជនដែលប្រជុំគ្នាហើយ ដូច្នេះឯង ។