អដ្ឋកថា អានន្ទត្ថេរវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 665

រឿងព្រាហ្មណ៍ម្នាក់ ចប់ ៥ រឿង ព្រះអានន្ទត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងប្រាសាទរបស់ឧបាសិកាឈ្មោះមិគារមាតា ទ្រង់ប្រារព្ធព្រះអានន្ទត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា ទិវា តបតិ អាទិច្ចោ ជាដើម ។ បានឮថា ក្នុងថ្ងៃមហាបវារណា ព្រះបាទបសេនទិកោសល ទ្រង់ប្រដាប់ គ្រឿងរាជឥស្សរិយាភរណៈសព្វគ្រប់ ទ្រង់កាន់យកវត្ថុទាំងឡាយ មានគ្រឿង ក្រអូបជាដើម បានយាងទៅកាន់វិហារហើយ ។ ខណៈនោះ ព្រះកាឡុទាយិត្ថេរអង្គុយចូលឈានខាងចុងបរិស័ទ ។ ពាក្យ ថា កាឡុទាយិត្ថេរនោះ ជាឈ្មោះរបស់លោកនោះឯង ។ សរីរៈរបស់លោក មានពណ៌ដូចនីល ។ ក្នុងខណៈនោះ ព្រះចន្ទកំពុងរះ ព្រះអាទិត្យកំពុង អស្តង្គត ។ ព្រះអានន្ទត្ថេរសម្លឹងមើលរស្មីរបស់ព្រះអាទិត្យ ដែលកំពុង អស្តង្គត និងរបស់ព្រះចន្ទដែលកំពុងរះ ហើយសម្លឹងមើលព្រះសរីរោភាស របស់ព្រះរាជា សរីរោភាសរបស់ព្រះថេរៈ និងព្រះសរីរោភាសរបស់ព្រះតថាគត ។ ក្នុងជនទាំងនោះ ព្រះសាស្តារមែងរុងរឿងកន្លងរស្មីទាំងពួង ។ ព្រះថេរៈថ្វាយបង្គំព្រះសាស្តាហើយ ក្រាបទូលថា បពិត្រព្រះអង្គ ក្នុងថ្ងៃនេះ កាលខ្ញុំព្រះអង្គសម្លឹងមើលរស្មីទាំងនេះ រស្មីរបស់ព្រះអង្គបុណ្ណោះ ខ្ញុំព្រះអង្គ គាប់ចិត្ត ព្រោះថា សរីរៈរបស់ព្រះអង្គរមែងរុងរឿងកន្លងរស្មីទាំងពួង ។ គ្រានោះ ព្រះសាស្តាត្រាស់ថា អានន្ទ ធម្មតាព្រះអាទិត្យ រមែងរុងរឿង ក្នុងពេលថ្ងៃ ព្រះចន្ទ រមែងរុងរឿងក្នុងពេលយប់ ព្រះរាជា រមែងរុងរឿង ក្នុងកាលប្រដាប់ហើយបុណ្ណោះ ព្រះខីណាស្រពលះការច្រឡូកច្រឡំដោយពួក គណៈហើយ រមែងរុងរឿងខាងក្នុងសមាបត្តិបុណ្ណោះ ចំណែកព្រះពុទ្ធ រមែង រុងរឿងដោយតេជះ ៥ យ៉ាង ទាំងពេលយប់ ទាំងពេលថ្ងៃ ដូច្នេះហើយត្រ ាស់ព្រះគាថានេះថា