អញ្ញតរព្រាហ្មណបព្វជិតវត្ថុទី ៦

ក្បាលទី 34 · ទំព័រ 668

ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះអានន្ទត្ថេរ ចប់ ៥ រឿង បព្វជិតមួយរូប លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធបព្វជិតមួយរូប ត្រាស់ព្រះធម្មទេសនានេះថា ពាហិតបបេ ជាដើម ។ បានឮថា ព្រាហ្មណ៍ម្នាក់បួសហើយដោយការបួសក្នុងលទ្ធិខាងក្រៅ គិត ថា ព្រះសមណគោតមហៅសាវ័ករបស់ព្រះអង្គថា បព្វជិត ចំណែកអ្នកក៏ជា បព្វជិត កាលដែលព្រះអង្គហៅអញយ៉ាងនោះដែរក៏គួរ ហើយចូលទៅគាល់ ព្រះសាស្តា ទូលសួរសេចក្តីនោះ ។ ព្រះសាស្តាត្រាស់ថា តថាគតមិនមែនហៅថាបព្វជិតដោយហេតុត្រឹមតែ បុណ្ណេះឡើយ ចំណែកបុគ្គលឈ្មោះថាជាបព្វជិត ព្រោះភាពដែលមន្ទិល គឺ កិលេសទាំងឡាយដែលខ្លួនវៀរបានជាសមុច្ឆេទ ដូច្នេះហើយ ត្រាស់ព្រះគាថា នេះថា ពាហិតបបេ ហិ ព្រាហ្មណោ សមចរិយា សមណោតិ វុច្ចតិ បព្វាជយមត្តនោ មលំ តស្មា បព្វជិតោតិ វុច្ចតិ ។ អ្នកដែលមានបាបបន្សាត់ហើយ ឈ្មោះថា ព្រាហ្មណ៍ អ្នកដែល តថាគតហៅថា សមណៈ ព្រោះការប្រព្រឹត្តរម្ងាប់ អ្នកដែលបណ្តេញ មន្ទិលនៃខ្លួន ហេតុនោះ ទើបតថាគតហៅថា បព្វជិត ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា សមចរិយា គឺព្រោះការប្រព្រឹត្តរម្ងាប់នូវ អកុសលធម៌ទាំងពួង ។