អដ្ឋកថា អញ្ញតរព្រាហ្មណបព្វជិតវត្ថុទី ៦

ក្បាលទី 34 · ទំព័រ 669

បទថា តស្មា សេចក្តីថា បុគ្គលដែលព្រះសាស្តាត្រាស់ហៅថាព្រាហ្មណ៍ ព្រោះភាពជាអ្នកមានបាបបន្សាត់ហើយ ។ បុគ្គលដែលព្រះសាស្តាត្រាស់ហៅ ថា សមណៈ ព្រោះការប្រព្រឹត្តស្ងប់នូវអកុសលធម៌ទាំងឡាយ ហេតុនោះ បុគ្គលណាប្រព្រឹត្តបណ្តេញ គឺកម្ចាត់មន្ទិល មានរាគៈជាដើមរបស់ខ្លួន បុគ្គល នោះ ព្រះសាស្តាត្រាស់ហៅថា បព្វជិត ព្រោះការបណ្តេញនោះ ។ ក្នុងកាលចប់ទេសនា បព្វជិតនោះ តាំងនៅក្នុងសោតាបត្តិផលហើយ ទេសនាមានប្រយោជន៍ដល់ជនដែលប្រជុំគ្នាហើយ ដូច្នេះឯង ។ រឿងបព្វជិតមួយរូប ចប់