សារីបុត្តត្ថេរវត្ថុទី ៧
ក្បាលទី 34 · ទំព័រ 670
រឿង ព្រះសារីបុត្តត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះសារីបុត្តត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា ន ព្រាហ្មណស្ស ជាដើម ។ បានឮថា មនុស្សជាច្រើនក្នុងទីមួយកន្លែង ពោលគុណកថារបស់ព្រះថេរៈ ថា គួរសរសើរ លោកម្ចាស់របស់ពួកយើង ប្រកបដោយកម្លាំង គឺខន្តី កាលជនដទៃជេរក្តី ប្រហារក្តី សូម្បីត្រឹមតែការក្រោធ មិនមាន កាលនោះ ព្រាហ្មណ៍មិច្ឆាទិដ្ឋិម្នាក់សួរថា អ្នកណាមិនក្រោធ ពួកមនុស្សពោលថា ព្រះថេរៈ របស់ពួកខ្ញុំ ព្រាហ្មណ៍ពោលថា បុគ្គលធ្វើឲ្យលោកក្រោធមិនមានទេដឹង ពួក មនុស្សពោលថា នែព្រាហ្មណ៍ សេចក្តីនោះមិនមែនយ៉ាងនោះឡើយ ព្រាហ្មណ៍ ពោលថា បើដូច្នោះ ខ្ញុំនឹងធ្វើឲ្យលោកក្រោធ ពួកមនុស្សពោលថា បើអាច សោត ក៏ចូរធ្វើឲ្យលោកក្រោធចុះ ។