អដ្ឋកថា សារីបុត្តត្ថេរវត្ថុទី ៧
ព្រាហ្មណ៍នោះគិតថា ណ្ហើយចុះ អញនឹងដឹងកិច្ចដែលគួរធ្វើ ដូច្នេះហើយ ឃើញព្រះថេរៈចូលទៅដើម្បីភិក្ខា ទើបធ្វើដើរទៅអំពីខាងក្រោយ ឲ្យនូវការប្រហារ ដោយបាតដៃយ៉ាងខ្លាំងត្រង់កណ្តាលខ្នង ។ ព្រះថេរៈមិនបានគិតដល់ថា នេះជាអ្វីហ្ន៎ និមន្តទៅហើយ ។ ការក្តៅក្រហាយ កើតឡើងពេញសរីរៈរបស់ព្រាហ្មណ៍ គាត់សង្វេគថា ឱ លោកម្ចាស់ សម្បូរដោយគុណ ដូច្នេះហើយ ក្រាបចុះទៀបបាតជើងរបស់ព្រះថេរៈពោល ថា សូមលោកម្ចាស់អត់ទោសដល់ខ្ញុំចុះ កាលព្រះថេរៈពោលថា តើមានរឿង អ្វី ទើបប្រាប់ថា ខ្ញុំប្រហារលោកម្ចាស់ដើម្បីល្បងមើល ព្រះថេរៈពោលថា ណ្ហើយចុះ អាត្មាអត់ទោសឲ្យ ទើបព្រាហ្មណ៍ពោលថា បពិត្រលោកម្ចាស់ បើលោកម្ចាស់អត់ទោសឲ្យខ្ញុំសោត សូមគង់ទទួលភិក្ខាក្នុងផ្ទះរបស់ខ្ញុំចុះ ដូច្នេះ ហើយ បានទទួលបាត្ររបស់ព្រះថេរៈ ចំណែកព្រះថរៈឲ្យបាត្រហើយ ។ ព្រាហ្មណ៍នាំព្រះថេរៈទៅកាន់ផ្ទះអង្គាសហើយ ។ ពួកមនុស្សក្រោធហើយក៏គិតថា លោកម្ចាស់របស់ពួកយើងមិនមាន ទោស ត្រូវព្រាហ្មណ៍នេះប្រហារហើយ ការផុតចាកដំបងមិនមានដល់ព្រាហ្មណ៍ នោះ ពួកយើងនឹងសម្លាប់វាចោលក្នុងទីនោះឯង ដូច្នេះហើយ មានដុំដី និង ដំបងជាដើមក្នុងដៃ បានឈរជួបជុំគ្នាត្រង់ទ្វារផ្ទះរបស់ព្រាហ្មណ៍ ។ ព្រះថេរៈក្រោកឡើង បានឲ្យបាត្រក្នុងដៃរបស់ព្រាហ្មណ៍ ពួកមនុស្សបាន ឃើញព្រាហ្មណ៍នោះដើរទៅជាមួយព្រះថេរៈ ទើបពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទទួលបាត្ររបស់លោកម្ចាស់ ហើយឲ្យព្រាហ្មណ៍ត្រឡប់ចុះ ព្រះថេរៈពោលថា នេះមានរឿងអ្វី ពួកមនុស្សពោលថា ព្រាហ្មណ៍ប្រហារលោក ម្ចាស់ ពួកខ្ញុំនឹងដឹងកិច្ចដែលគួរធ្វើដល់គេ ព្រះថេរៈសួរថា ពួកអ្នកត្រូវព្រាហ្មណ៍ នេះប្រហារ ឬអាត្មាត្រូវព្រាហ្មណ៍ប្រហារ ពួកមន