មហាបជាបតិគោតមីវត្ថុទី ៨

ក្បាលទី 34 · ទំព័រ 675

រឿង ព្រះនាងមហាបជាបតិគោតមី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះនាងមហាបជាបតិគោតមី ត្រាស់ព្រះធម្មទេសនានេះថា យស្ស កាយេន ជាដើម ។ សេចក្តីពិស្តារថា ព្រះនាងមហាបជាបតិគោតមី មួយអន្លើដោយបរិវារ ទទួលគរុធម៌ ៨ ប្រការដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តិហើយ ក្នុងកាល ដែលរឿងមិនទាន់កើតឡើង ដូចបុរសអ្នកមានជាតិ ច្រើនដោយការប្រដាប់ ទទួលកម្រងផ្កាក្រអូបដោយសិរសា គឺត្បូង បានឧបសម្បទាហើយ ឧបជ្ឈាយ៍ ឬអាចារ្យដទៃរបស់ព្រះនាងមិនមាន ភិក្ខុទាំងឡាយ ប្រារព្ធព្រះថេរីដែលមាន ឧបសម្បទា ដែលបានហើយយ៉ាងនោះ សម័យដទៃក្រោយមក ក៏សន្ទនាគ្នា ថា អាចារ្យ និងឧបជ្ឈាយ៍របស់ព្រះនាងមហាបជាបតិគោតមីមិនប្រាកដ ព្រះនាង កាន់យកសំពត់កាសាវៈទាំងឡាយ ដោយដៃរបស់ខ្លួនឯង ។