សារីបុត្តត្ថេរវត្ថុទី ៩
ក្បាលទី 34 · ទំព័រ 677
រឿង ព្រះសារីបុត្តត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះសារីបុត្តត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា យម្ញា ធម្មំ វិជានេយ្យ ជាដើម ។ បានឮថា ព្រះសារីបុត្តនោះ ចាប់តាំងពីកាលដែលលោកស្តាប់ធម៌ក្នុង សម្នាក់របស់ព្រះអស្សជិត្ថេរ ហើយសម្រេចសោតាបត្តិផល បានឮថា ព្រះថេរៈ នៅក្នុងទិសណា ផ្គងអញ្ជលីទៅក្នុងទិសនោះ សិងបែរក្បាលទៅកាន់ ទិសនោះឯង ។