ជដិលព្រាហ្មណវត្ថុទី ១០
ក្បាលទី 34 · ទំព័រ 679
រឿង ជដិលព្រាហ្មណ៍ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធជដិលព្រាហ្មណ៍ ម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា ន ជដាហិ ជាដើម ។ បានឮថា ជដិលព្រាហ្មណ៍នោះគិតថា អញកើតល្អហើយទាំងខាងមាតា ទាំងខាងបិតា ក្នុងត្រកូលព្រាហ្មណ៍ បើព្រះសមណគោតមហៅសាវ័កទាំងឡាយរបស់ព្រះអង្គថា ព្រាហ្មណ៍ ការដែលទ្រង់ត្រាស់ហៅអញយ៉ាងនោះដែរ ក៏គួរ ដូច្នេះហើយ ទើបទៅកាន់សម្នាក់ព្រះសាស្តា ទូលសួរសេចក្តីនោះ ។