អដ្ឋកថា ជដិលព្រាហ្មណវត្ថុទី ១០
ក្បាលទី 34 · ទំព័រ 679
គ្រានោះ ព្រះសាស្តាត្រាស់នឹងព្រាហ្មណ៍នោះថា ម្នាលព្រាហ្មណ៍ តថាគត មិនហៅថា ព្រាហ្មណ៍ ព្រោះហេតុត្រឹមតែផ្នួងសក់ មិនហៅដោយហេតុត្រឹមតែ ជាតិ និងគោត្រ តែតថាគតហៅបុគ្គលដែលមានសច្ចៈ ចាក់ធ្លុះហើយ បុណ្ណោះ ថាជាព្រាហ្មណ៍ ដូច្នេះហើយ ត្រាស់ព្រះគាថានេះថា ន ជដាហិ ន គោតេហិ ន ជច្ចា ហោតិ ព្រាហ្មណោ យម្ញិ សច្ចញ្ច ធម្មោ ច សោ សុចី សោ ច ព្រាហ្មណោ ។ បុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ព្រោះផ្នួងសក់ ក៏មិនមែន ព្រោះ គោត្រ ក៏មិនមែន ព្រោះជាតិ ក៏មិនមែន សច្ចៈផង ធម៌ផង មាន ក្នុងបុគ្គលណា បុគ្គលនោះ ឈ្មោះថា អ្នកស្អាតផង បុគ្គលនោះ ឈ្មោះថា ព្រាហ្មណ៍ផង ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា សច្ចំ ជាដើម សេចក្តីថា សច្ចញ្ញាណដែល