កុហកព្រាហ្មណវត្ថុទី ១១
ក្បាលទី 34 · ទំព័រ 680
ចាក់ធ្លុះនូវសច្ចៈ ៤ យ៉ាងដោយអាការ ១៦ ហើយតាំងនៅ និងលោកុត្តរធម៌ ៩ មានក្នុងបុគ្គលណា បុគ្គលនោះ ជាអ្នកស្អាត និងជាព្រាហ្មណ៍ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ជដិលព្រាហ្មណ៍ ចប់ ៥ រឿង កុហកព្រាហ្មណ៍ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងកូដាគារសាលា ទ្រង់ប្រារព្ធកុហកព្រាហ្មណ៍ ដែលមានវត្តដូចប្រចេវោម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា កិន្តេ ជាដើម ។