កិសាគោតមីវត្ថុទី ១២

ក្បាលទី 34 · ទំព័រ 685

ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង កុហកព្រាហ្មណ៍ ចប់ ៥ រឿង កិសាគោតមី លំនាំដើម ព្រះសាស្តា កាលគង់នៅត្រង់ភ្នំគិជ្ឈកូដ ទ្រង់ប្រារព្ធនាងកិសាគោតមី ត្រាស់ព្រះធម្មទេសនានេះថា បំសុកូលធរំ ជាដើម ។ បានឮថា ក្នុងកាលនោះ សក្កទេវរាជចូលគាល់ព្រះសាស្តា មួយអន្លើ ដោយទេវបរិស័ទ ក្នុងទីបំផុតនៃបឋមយាម ថ្វាយបង្គំហើយប្រថាប់គង់ ទ្រង់ ស្តាប់ធម្មកថា ដែលជាទីតាំងនៃសេចក្តីរពឫកដល់ ក្នុងចំណែកម្ខាង ។