ឯកព្រាហ្មណវត្ថុទី ១៣
ក្បាលទី 34 · ទំព័រ 687
រឿង ព្រាហ្មណ៍ម្នាក់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រាហ្មណ៍ម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា ន ចាហំ ជាដើម ។ បានឮថា ព្រាហ្មណ៍នោះគិតថា ព្រះសមណគោតមត្រាស់ហៅសាវ័ក ទាំងឡាយរបស់ព្រះអង្គថា ព្រាហ្មណ៍ ចំណែកអញ ជាអ្នកកើតក្នុងកំណើត ព្រាហ្មណ៍ កាលដែលទ្រង់ត្រាស់ហៅអញយ៉ាងនោះដែររមែងគួរ ដូច្នេះហើយ ចូលគាល់ព្រះសាស្តា ទូលសួរសេចក្តីនោះ ។