អដ្ឋកថា ឯកព្រាហ្មណវត្ថុទី ១៣
លំដាប់នោះ ព្រះសាស្តាត្រាស់ ថា ម្នាលព្រាហ្មណ៍ តថាគតមិនហៅថាព្រាហ្មណ៍ដោយហេតុគ្រាន់តែកើតក្នុង កំណើតព្រាហ្មណ៍បុណ្ណោះទេ ចំណែកបុគ្គលណា មិនមានកិលេសជាគ្រឿង កង្វល់ មិនប្រកាន់មាំ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ដូច្នេះហើយត្រ ាស់ព្រះគាថានេះថា ន ចាហំ ព្រាហ្មណំ ព្រូមិ យោនិជំ មត្តិសម្ភវ ភោវាទី នាម សោ ហោតិ ស វេ ហោតិ សកិញ្ចនោ អកិច្ចនំ អនាទានំ តមហំ ព្រូមិ ព្រាហ្មណំ ។ តថាគត នឹងហៅអ្នកកើតអំពីកំណើត អ្នកកើតក្នុងផ្ទៃនៃ ព្រាហ្មណីជាមាតា ថាជាព្រាហ្មណ៍ក៏ទេ បុគ្គលនោះ គ្រាន់តែបាន នាមថា ភោវាទី ( អ្នកពោលថាចម្រើន ) ព្រោះបុគ្គលនោះឯង ជាអ្នកមានកិលេសគ្រឿងកង្វល់នៅឡើយ តថាគតហៅបុគ្គល អ្នកមិនមានកិលេសគ្រឿងកង្វល់ អ្នកមិនមានសេចក្តីប្រកាន់មាំ នោះឯង ថាជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា យោនិជំ បានដល់ ជាអ្នកកើតហើយអំពី កំណើត ។ បទថា មត្តិសម្ភវ សេចក្តីថា អ្នកកើតហើយក្នុងផ្ទៃ ដែលជារបស់មាន នៃមាតា ដែលជាព្រាហ្មណី ។ បទថា ភោវាទី សេចក្តីថា បុគ្គលនោះដើរពោលថា អ្នកចម្រើន អ្នក ចម្រើន ក្នុងពាក្យដែលហៅគ្នាជាដើមរមែងជាបុគ្គលឈ្មោះថា ភោវាទី បុគ្គល នោះ នៅជាបុគ្គលមានកិលេសគ្រឿងកង្វល់ ដោយកិលេសជាគ្រឿងកង្វល់ ទាំងឡាយ មានរាគៈជាដើម តែតថាគតហៅអ្នកមិនមានកិលេសគ្រឿងកង្វល់ ដោយកិលេសទាំងឡាយ មានរាគៈជាដើម ដែលមិនប្រកាន់មាំដោយឧបាទាន ៤ ថាជាព្រាហ្មណ៍ ។ ក្នុងកាលចប់ទេសនា ព្រាហ្មណ៍នោះតាំងនៅក្នុងសោតាបត្តិផលហើយ ទេសនាមានប្រយោជន៍ដល់មហាជនដែលប្រជុំគ្នាហើយ ដូច្នេះឯង ។ រឿង ព្រាហ្មណ៍ម្នាក់ ចប់