ឧគ្គសេនសេដ្ឋិបុត្តវត្ថុទី ១៤
ក្បាលទី 34 · ទំព័រ 689
រឿង ឧគ្គសេន លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធសេដ្ឋីបុត្រឈ្មោះ ឧគ្គសេន ត្រាស់ព្រះធម្មទេសនានេះថា សព្វសំយោជនំ ជាដើម ។ រឿងខ្ញុំបានឲ្យពិស្តារហើយ ក្នុងអត្ថនៃព្រះគាថាថា មុញ្ច បុរេ មុញ្ច បញ្ឆតោ ជាដើមនោះឯង ។ ក្នុងកាលនោះ ព្រះសាស្តាកាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ព្រះឧគ្គសេនតែងពោលថាខ្ញុំមិនខ្លាច ប្រហែលជាចង់ព្យាករអរហត្តផល ដោយពាក្យមិនពិត ទើបព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគ្នា នឹងបុត្រតថាគត មានសំយោជនៈកាត់បានហើយ មិនខ្លាចឡើយ ដូច្នេះ ហើយ ត្រាស់ព្រះគាថានេះថា សព្វសំយោជនំ ឆេត្វា យោ វេ ន បរិតស្សតិ សង្គាតិគំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។