អដ្ឋកថា ឧគ្គសេនសេដ្ឋិបុត្តវត្ថុទី ១៤
ក្បាលទី 34 · ទំព័រ 689
បុគ្គលណា កាត់សញ្ញោជនៈទាំងអស់បាន មិនតក់ស្លុត តថាគតហៅ បុគ្គលនោះ ដែលគ្មានកិលេសជាគ្រឿងចំពាក់ អ្នករួចស្រឡះចាកកិលេស ថាជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា សព្វសំយោជនំ បានដល់ សំយោជនៈ ១០ យ៉ាង ។ បទថា ន បរិតស្សតិ បានដល់ រមែងមិនខ្លាចព្រោះតណ្ហា ។