ទ្វេព្រាហ្មណវត្ថុទី ១៥
ក្បាលទី 34 · ទំព័រ 690
បទថា តមហំ កាត់បទជា តំ អហំ សេចក្តីថា តថាគតហៅបុគ្គល នោះ ដែលឈ្មោះថាឈានកន្លងនូវកិលេស ដែលជាគ្រឿងជាប់ជំពាក់ ព្រោះភាព ដែលកិលេស គ្រឿងជាប់ជំពាក់ទាំងឡាយ មានរាគៈជាដើម ដែល កន្លងបានហើយ ជាបុគ្គលឈ្មោះថា ធ្វើឲ្យប្រាសបានហើយ ព្រោះមិនមាន សំយោជនៈ ៤ ថាជាព្រាហ្មណ៍ ។