អដ្ឋកថា ទ្វេព្រាហ្មណវត្ថុទី ១៥
ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ឧគ្គសេន ចប់ ៥ រឿង ព្រាហ្មណ៍ពីរនាក់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រាហ្មណ៍ពីរនាក់ ត្រាស់ព្រះធម្មទេសនានេះថា ឆេត្វា នទ្ធឹ ជាដើម ។ បានឮថា ព្រាហ្មណ៍ពីរនាក់នោះ ម្នាក់មានគោឈ្មោះចូឡរោហិត ម្នាក់ ទៀត មានគោឈ្មោះមហារោហិត ។ ថ្ងៃមួយ ព្រាហ្មណ៍ទាំងពីរប្រកែកគ្នាថា គោរបស់អ្នករឹងបុឹង ឬគោរបស់ ខ្ញុំរឹងបុឹង ដូច្នេះហើយ ប្រកែកគ្នាថា ប្រយោជន៍អ្វីរបស់យើងទាំងឡាយដោយ ការប្រកែកគ្នា យើងប្រណាំងគ្នាហើយនឹងដឹង ទើបដាក់រទេះឲ្យពេញដោយ ខ្សាច់ ត្រង់ស្ទឹងអចិរវតី ហើយទឹមគោ ។ ក្នុងខណៈនោះ សូម្បីភិក្ខុទាំងឡាយក៏បានទៅហើយក្នុងទីនោះដើម្បីស្រង់ ទឹក ព្រាហ្មណ៍ទាំងឡាយប្រណាំងគោគ្នាហើយ រទេះបានឈប់ស្ងៀម ឯ ព្រ័ត្រ និងខ្សែទាំងឡាយដាច់ហើយ ។ ភិក្ខុទាំងឡាយឃើញហើយ ទៅកាន់វិហារក្រាបទូលសេចក្តីនោះដល់ព្រះសាស្តា ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រ័ត្រ និងខ្សែនោះគ្រាន់តែ ជារបស់ខាងក្រៅ បុគ្គលណាក៏កាត់ព្រ័ត្រ និងខ្សែទាំងនោះបាន ឯភិក្ខុ កាត់ព្រ័ត្រ គឺសេចក្តីក្រោធ កាត់ខ្សែ គឺតណ្ហា ដែលប្រព្រឹត្តទៅខាងក្នុង គួរ ដូច្នេះហើយ ត្រាស់ព្រះគាថានេះថា ឆេត្វា នទ្ធឹ វរត្តញ្ច សន្ទានំ សហនុក្កមំ ឧក្ខិត្តបលិឃំ ពុទ្ធំ តមហំ ព្រូមិ ព្រាហ្មណំ ។ តថាគត ហៅបុគ្គលដែលកាត់សេចក្តីក្រោធ ដូចពួរផង កាត់ តណ្ហា ដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទី-ត ព្រមទាំង អនុស័យ ដូចអ្នកដើរតាមផង អ្នកមានអវិជ្ជា ដូចសសរ ខឿនដកចោលហើយ អ្នកត្រាស់ដឹងសច្ចៈ ៤ នោះឯង ថា ជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ បណ្តាបទទាំ