អដ្ឋកថា អក្កោសកភារទ្វាជវត្ថុទី ១៦

ក្បាលទី 34 · ទំព័រ 693

លំដាប់នោះ នាងពោលនឹងព្រាហ្មណ៍ថា អញ្ជើញចុះព្រាហ្មណ៍ ខ្ញុំមិន ឃើញបុគ្គលដែលអាចលើកវាទៈ ចំពោះព្រះដ៏មានព្រះភាគអង្គនោះបាន អើ បើទៅហើយ សូមទូលសួរបញ្ញានឹងព្រះសាស្តាផង ។ ព្រាហ្មណ៍ចូលទៅកាន់ សម្នាក់ព្រះសាស្តា មិនថ្វាយបង្គំ ឈរក្នុងចំណែកម្ខាងហើយ កាលនឹងទូល សួរបញ្ញា ទើបពោលគាថានេះថា បុគ្គលកាត់បង់នូវអ្វី ទើបដេកជាសុខ បុគ្គលកាត់បង់នូវអ្វី ទើបមិនសោកសៅ បពិត្រព្រះគោតម ព្រះអង្គពេញព្រះ ហបឫទ័យនឹងសម្លាប់ធម៌ណាដែលជាធម៌ឯក ។ លំដាប់នោះ ព្រះសាស្តា ទ្រង់ព្យាករបញ្ញាជាមួយព្រាហ្មណ៍ ទើប ត្រាស់ព្រះគាថានេះថា បុគ្គលកាត់បង់នូវសេចក្តីក្រោធ ទើបដេកជាសុខ បុគ្គលកាត់បង់ នូវសេចក្តីក្រោធ ទើបមិនសោកសៅ ម្នាលព្រាហ្មណ៍ ពួកព្រះអរិយៈ តែងសរសើរនូវការសម្លាប់សេចក្តីក្រោធ ដែល មានឫសជាពិស មានចុងដ៏ផ្អែម ព្រោះថា បុគ្គលកាត់បង់នូវ សេចក្តីក្រោធនោះបានហើយ ទើបមិនសោកសៅ ។ ព្រាហ្មណ៍ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ សម្រេចអរហត្ត ។ គ្រា នោះ អក្កោសកភារទ្វាជព្រាហ្មណ៍ ប្អូនប្រុសរបស់ព្រាហ្មណ៍ បានដំណឹងថា បងប្រុសរបស់ខ្លួនបួសហើយក៏ក្រោធ ទើបមកជេរព្រះសាស្តាដោយវាចា គ្រោតគ្រាត មិនមែនវាចាសប្បុរស សូម្បីព្រាហ្មណ៍នោះ ក៏ត្រូវព្រះសាស្តា ឲ្យសិក្សាហើយ ដោយឧបមាអំពីរបស់គួរទំពាជាដើម ដល់ភ្ញៀវទាំងឡាយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ សម្រេចអរហត្ត ។ ប្អូនប្រុសទាំងពីររបស់ព្រាហ្មណ៍ដទៃទៀត គឺសុន្ទរិកភារទ្វាជៈ ពិលង្គកភារទ្វាជៈ ជេរព្រះសាស្តាដូចគ្នា កាលព្រះសាស្តាទ្រង់ទូន្មានបួសហើយ សម្រេចអរហត្ត ។ ថ្ងៃមួយ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងរោងធម្មសភាថា អាវុសោទាំងឡាយ គុណរបស់ព្រះពុទ្ធគួរអស្ចារ្យហ្ន៎ កាលព្រាហ