សារីបុត្តត្ថេរវត្ថុទី ១៧
ក្បាលទី 34 · ទំព័រ 696
រឿង ព្រះសារីបុត្តត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធព្រះសារីបុត្តត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា អក្កោធនំ ជាដើម ។ បានឮថា ក្នុងកាលនោះ ព្រះថេរៈត្រាច់ទៅបិណ្ឌបាតជាមួយភិក្ខុ ៥០០ រូប បានទៅកាន់ទ្វារផ្ទះរបស់មាតាក្នុងស្រុកនាលកៈ ។