អដ្ឋកថា សារីបុត្តត្ថេរវត្ថុទី ១៧

ក្បាលទី 34 · ទំព័រ 696

គ្រានោះ នាងនិមន្តឲ្យ លោកគង់ហើយ អង្គាសហើយ ជេរថា បពិត្រលោកម្ចាស់ លោកមិនបាន របស់ទំពា ដែលជាសំណល់ និងទឹកដែលជាសំណល់ ក៏សមគួរនឹងបរិភោគ ទឹកបាយ ដែលជាប់នៅនឹងបាតត្រឡោកក្នុងផ្ទះរបស់អ្នកដទៃ លោកលះបង់ ទ្រព្យ ៨០ កោដិបួសបាន លោកឲ្យខ្ញុំវិនាសហើយ ឥឡូវនេះ សូមលោក បរិភោគចុះ ។ នាងថ្វាយភត្តបណ្តើរដល់ភិក្ខុទាំងឡាយ ពោលថា កូនរបស់ខ្ញុំ ត្រូវលោកទាំងឡាយធ្វើឲ្យជាអ្នកបម្រើរបស់ខ្លួនហើយ ឥឡូវនេះ សូមពួក លោកបរិភោគចុះ ព្រះថេរៈទទួលភិក្ខាហើយ បានទៅកាន់វិហារនោះឯង ។ គ្រានោះ ព្រះរាហុលអើពើនឹងព្រះសាស្តាដោយបិណ្ឌបាតហើយ ។ ពេលនោះ ព្រះសាស្តាត្រាស់ថា រាហុល ពួកអ្នកទៅក្នុងទីណា រាហុលពោលថា បពិត្រ ព្រះអង្គ ទៅកាន់ស្រុករបស់យាយ ព្រះសាស្តាត្រាស់ថា ឧបជ្ឈាយ៍របស់អ្នក ត្រូវយាយពោលដូចម្តេច រាហុលពោលថា បពិត្រព្រះអង្គ ព្រះឧបជ្ឈាយ៍ របស់ខ្ញុំព្រះអង្គត្រូវយាយជេរហើយ ព្រះសាស្តាត្រាស់ថា ឧបជ្ឈាយ៍របស់ អ្នកត្រូវយាយជេរដូចម្តេច ព្រះរាហុលពោលថា លោកយាយជេរដោយ ពាក្យឈ្មោះនេះ ព្រះសាស្តាត្រាស់ថា ចំណែកឧបជ្ឈាយ៍របស់អ្នកពោល ដូចម្តេច រាហុលពោលថា លោកមិនពោលដូចម្តេចឡើយ ។ ភិក្ខុទាំងឡាយ ស្តាប់ពាក្យនោះហើយ សន្ទនាគ្នាក្នុងរោងធម្មសភាថា អាវុសោទាំងឡាយ គុណទាំងឡាយរបស់ព្រះសារីបុត្ត គួរអស្ចារ្យហ្ន៎ កាល មាតារបស់លោកជេរយ៉ាងនោះ សូម្បីត្រឹមតែក្រោធ ក៏មិនមានឡើយ ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយកថាដូចម្តេចហ្ន៎ កាលភិក្ខុទាំងនោះក្រាបទូលថា ដោយកថាឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាព្រះខីណាស្រពទាំងឡាយ ជាអ្នកមិនក្រោធឡើយ ដូច្នេះហើយ ត្រាស់ព្រះគ