អដ្ឋកថា ឧប្បលវណ្ណាថេរីវត្ថុទី ១៨

ក្បាលទី 34 · ទំព័រ 698

រឿងខ្ញុំឲ្យពិស្តារហើយ ក្នុងអដ្ឋកថានៃព្រះគាថាថា មធុវា មញ្ញតី ពាលោ ជាដើម ។ ពិតហើយ ក្នុងទីនោះ ខ្ញុំពោលថា ដោយសម័យដទៃទៀត មហាជន សន្ទនាក្នុងរោងធម្មសភាថា សូម្បីព្រះខីណាស្រព ប្រហែលជានៅតែសេព កាម ហេតុអ្វីនឹងមិនសេព ព្រោះលោកទាំងនោះ មិនមែនឈើពុក មិនមែន ដំបូក នៅមានសាច់ស្រស់ និងសរីរៈស្រស់នោះឯង ហេតុនោះ សូម្បីព្រះខីណា ស្រពទាំងនោះ គង់ត្រេកអរក្នុងកាមសុខ ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់ មិញនេះ ពួកអ្នកអង្គុយប្រជុំគ្នាដោយកថាអ្វីហ្ន៎ កាលភិក្ខុទាំងនោះក្រាបទូលថា ដោយកថាឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ខីណាស្រពទាំងឡាយ មិនត្រេកអរនូវកាមសុខ មិនសេពកាម ដូចតំណក់ទឹកដែលធ្លាក់លើ ស្លឹកឈូករមែងមិនជាប់ មិនដក់នៅ រមែងរមៀលធ្លាក់ទៅនោះឯង យ៉ាងណា ម្យ៉ាងទៀត ដូចគ្រប់ស្ពៃ រមែងមិនជាប់ មិនតាំងនៅលើចុងដែកស្រួច រមែង រមេលោចុះទៅនោះឯង យ៉ាងណា សូម្បីកាមទាំងពីរយ៉ាង រមែងមិនជាប់ មិន តាំងនៅក្នុងចិត្តរបស់ព្រះខីណាស្រពដូច្នោះ ដូច្នេះហើយ កាលទ្រង់បន្តអនុសន្ធិ សម្តែងធម៌ ទើបត្រាស់ព្រះគាថាក្នុងព្រាហ្មណវគ្គនេះថា វារិ បេក្ខរបត្តេវ អារគ្គេរិវ សាសបេ យោ ន លិម្បតិ កាមេសុ តមហំ ព្រូមិ ព្រាហ្មណំ ។ បុគ្គលណា មានចិត្តមិនបានជាប់នៅក្នុងកាមទាំងឡាយ ដូច ទឹកលើស្លឹកឈូក ឬដូចគ្រប់ស្ពៃលើចុងដែកស្រួច តថាគត ហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ ពីរបទថា យោ ន លិម្បតិ ជាដើម សេចក្តីថា បុគ្គលណា រមែងមិនជាប់ក្នុងកាមទាំងពីរយ៉ាងក្នុងខាងក្នុង គឺមិនតាំងនៅក្នុង កាមនោះយ៉ាងនេះឯង តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។