អញ្ញតរព្រាហ្មណវត្ថុទី ១៩
ក្បាលទី 34 · ទំព័រ 700
រឿង ព្រាហ្មណ៍ម្នាក់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រាហ្មណ៍ម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា យោ ទុក្ខស្ស ជាដើម ។ បានឮថា ទាសៈម្នាក់របស់ព្រាហ្មណ៍នោះ កាលសិក្ខាបទព្រះសាស្តាទ្រង់ មិនទាន់បញ្ញត្តិ គេចទៅបួសសម្រេចអរហត្តហើយ ។ ព្រាហ្មណ៍រកមិនឃើញ ក្នុងថ្ងៃមួយ ជួបលោកកំពុងចូលទៅបិណ្ឌបាតជាមួយព្រះសាស្តា ត្រង់រវាងទ្វារ បានទាញចីវរយ៉ាងមាំ ព្រះសាស្តាយាងត្រឡប់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ តើមានរឿងអ្វី ព្រាហ្មណ៍ពោលថា បពិត្រព្រះគោតម ភិក្ខុនេះជាខ្ញុំបម្រើរបស់ ខ្ញុំព្រះអង្គ ។