អដ្ឋកថា អញ្ញតរព្រាហ្មណវត្ថុទី ១៩

ក្បាលទី 34 · ទំព័រ 700

ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ភិក្ខុនោះមានភារៈដាក់ចុះ ហើយ ។ កាលព្រះសាស្តាត្រាស់ថា ជាអ្នកមានភារៈដាក់ចុះហើយ ព្រាហ្មណ៍ កំណត់បានថា ជាព្រះអរហន្ត ហេតុនោះ កាលព្រាហ្មណ៍ក្រាបទូលទៀតថា បពិត្រព្រះគោតមយ៉ាងនោះឬ ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍ ត្រឹមត្រូវ ហើយ ភិក្ខុនោះជាបុគ្គលមានភារៈដាក់ចុះហើយ ដូច្នេះហើយ ត្រាស់ព្រះ គាថានេះថា យោ ទុក្ខស្ស បជានាតិ ឥធេវ ខយមត្តនោ បណ្ណភារំ វិសញ្ញុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។ បុគ្គលណា ក្នុងសាសនានេះឯង ដឹងច្បាស់នូវការអស់ទុក្ខ របស់ខ្លួន តថាគតហៅបុគ្គលនោះ ដែលមានខន្ធភារៈដាក់ចុះ