អដ្ឋកថា ខេមាភិក្ខុនីវត្ថុទី ២០

ក្បាលទី 34 · ទំព័រ 701

ក្នុងកាលចប់ទេសនា ព្រាហ្មណ៍នោះតាំងនៅក្នុងសោតាបត្តិផលហើយ ទេសនាមានប្រយោជន៍ដល់មហាជនដែលប្រជុំគ្នាហើយ ដូច្នេះឯង ។ រឿង ព្រាហ្មណ៍ម្នាក់ ចប់ ៥ រឿង ខេមាភិក្ខុនី លំនាំដើម ព្រះសាស្តា កាលគង់នៅត្រង់ភ្នំគិជ្ឈកូដ ទ្រង់ប្រារព្ធព្រះនាងខេមា ភិក្ខុនី ត្រាស់ព្រះធម្មទេសនានេះថា គម្ភីរបញ្ញំ ជាដើម ។ សេចក្តីពិស្តារថា ក្នុងថ្ងៃមួយ សក្កទេវរាជយាងមកជាមួយទេវបរិស័ទ ក្នុងរវាងនៃបឋមយាម ប្រថាប់គង់ស្តាប់ធម្មកថា ដែលជាទីតាំងនៃការរពឫក ដល់ ក្នុងសម្នាក់របស់ព្រះសាស្តា ។ ខណៈនោះ ព្រះនាងខេមាភិក្ខុនីមកដោយត្រិះរិះថានឹងគាល់ព្រះសាស្តា ឃើញសក្កទេវរាជហើយ ឈរក្នុងអាកាសនោះឯង ថ្វាយបង្គំព្រះសាស្តាហើយក៏ ត្រឡប់ទៅ ។ សក្កទេវរាជទតឃើញព្រះនាងខេមាហើយ ទូលសួរថា បពិត្រព្រះអង្គ ភិក្ខុនីនោះឈ្មោះអ្វី មកឈរក្នុងអាកាសនោះឯង ថ្វាយបង្គំហើយត្រឡប់ទៅ ។ ព្រះសាស្តាត្រាស់ថា មហាបពិត្រ ភិក្ខុនីនោះជាធីតារបស់តថាគត ឈ្មោះ ខេមា ដែលជាអ្នកមានបញ្ញាច្រើន ឈ្លាសក្នុងផ្លូវ និងមិនមែនផ្លូវ ដូច្នេះហើយត្រ ាស់ព្រះគាថានេះថា គម្ភីរបញ្ញំ មេធាវឹ មគ្គាមគ្គស្ស កោវិទំ ឧត្តមត្ថំ អនុប្បត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។ តថាគត ហៅបុគ្គលអ្នកមានប្រាជ្ញាជ្រៅ មានប្រាជាជាគ្រឿង ទម្លាយកិលេស អ្នកឈ្លាសក្នុងផ្លូវ និងមិនមែនផ្លូវ បាន សម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណ៍ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា គម្ភីរបញ្ញំ ជាដើម សេចក្តីថា តថាគត ហៅបុគ្គលដែលប្រកបដោយបញ្ញា ដែលប្រព្រឹត្តទៅក្នុងធម៌ទាំងឡាយ មាន ខន្ធជាដើមដ៏ជ្រាលជ្រៅ ជាអ្នកប្រាជ្ញ ប្រកបដោយបញ្ញាដ៏រុងរឿងក្នុងធម៌ បុគ្គល ឈ្មោះថា ឈ្លាសក្នុងផ្លូវ និងមិនមែ