អដ្ឋកថា បព្ភារវាសីតិស្សត្ថេរវត្ថុទី ២១

ក្បាលទី 34 · ទំព័រ 703

បានឮថា ព្រះថេរៈនោះរៀនកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្តាហើយ ចូលកាន់ ព្រៃ សម្លឹងរកសេនាសនៈជាទីសប្បាយ ដល់ញកភ្នំមួយកន្លែង ក្នុងខណៈ ដែលលោកដល់នោះឯង ចិត្តរបស់លោកបានដល់ភាពជាធម្មជាតតែមួយ ហើយ លោកគិតថា បើអញនៅក្នុងទីនេះនឹងអាចឲ្យកិច្ចរបស់បព្វជិតសម្រេចបាន ។ ទេវតាដែលអាស្រ័យនៅក្នុងគុហានោះគិតថា ភិក្ខុមានសីលមកហើយ កាលដែលអញនៅក្នុងទីជាមួយគ្នានឹងភិក្ខុនេះ លំបាក ភិក្ខុនេះនឹងនៅអស់រាត្រី មួយបុណ្ណោះ ក៏នឹងចេញទៅ ទើបពកូនទាំងឡាយចេញទៅ ។ ក្នុងថ្ងៃស្អែកឡើង ព្រះថេរៈចូលទៅកាន់គោចរគ្រាមអំពីព្រលឹមដើម្បី បិណ្ឌបាត កាលនោះ ឧបាសិកាម្នាក់ឃើញលោកហើយ បាននូវការស្រឡាញ់ ដូចកូន និមន្តឲ្យគង់ក្នុងផ្ទះឲ្យឆាន់ហើយ អង្វរដើម្បីឲ្យអាស្រ័យខ្លួនអស់កាល ៣ ខែ លោកក៏ទទួលដោយគិតថា អាត្មាអញអាស្រ័យឧបាសិកានេះ អាចធ្វើ នូវការរលាស់ចេញចាកភពបាន ដូច្នេះហើយ បានទៅកាន់គុហានោះឯង ។ ទេវតាឃើញលោកកំពុងដើរមក គិតថា ព្រះថេរៈនេះពិតជាបុគ្គលណា ម្នាក់និមន្តពិត លោកនឹងទៅក្នុងថ្ងៃស្អែកនេះ ឬខានស្អែកនេះ ។ កន្លះខែកន្លងទៅហើយយ៉ាងនេះ ទេវតាគិតថា ភិក្ខុនេះពិតជានៅក្នុងទីនេះ ពិតៗ ខាងក្នុងរដូវភ្លៀង ការដែលអញ និងកូនតូចទាំងឡាយ នៅក្នុងទីតែ មួយនឹងអ្នកមានសីល ជាការធ្វើបានលំបាក ការភ្លាំងភ្លាត់ក្នុងសីលរបស់ភិក្ខុ នេះមានដែរឬទេហ្ន៎ ដូច្នេះហើយ សម្លឹងមើលដោយទិព្វចក្ខុ ក៏មិនឃើញការ ភ្លាំងភ្លាត់ក្នុងសីលរបស់លោក តាំងអំពីឧបសម្បទាមក ទើបគិតថា សីល របស់លោកបរិសុទ្ធ អញនឹងធ្វើហេតុណាមួយនោះឯង ឲ្យនូវការវិនាសកើតឡើង ដល់លោក ដូច្នេះហើយ ទើបចូលទៅសណ្ឋិតក្នុងសរីរៈកូនច្បងរបស់ ឧបាសិកា ក្នុងត្រកូលឧបដ្ឋាក មួលកហើយ ភ្នែកទាំងពីររបស់ក