អញ្ញតរភិក្ខុវត្ថុទី ២២
ក្បាលទី 34 · ទំព័រ 709
រឿង ភិក្ខុមួយរូប លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប ត្រាស់ព្រះធម្មទេសនានេះថា និធាយ ជាដើម ។ បានឮថា ភិក្ខុនោះរៀនកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្តាហើយ ព្យាយាម នៅព្រៃ សម្រេចអរហត្តហើយគិតថា អញនឹងក្រាបទូលគុណដែលខ្លួនបាន ហើយដល់ព្រះសាស្តា ទើបចេញអំពីព្រៃនោះ ។